ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានត្រៀមម៉ូតូ ចំនួន ០៥គ្រឿង ជូនដល់ក្មួយៗសិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេស A ចំនួន ០៥នាក់ សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ ម៉ូតូចំនួន ៥គ្រឿង បានមកដល់រដ្ឋបាលខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីនឹងប្រគល់ជូនដល់ក្មួយៗសិស្សានុសិស្ស ដែលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ជាប់និទ្ទេស A នាពេលខាងមុខឆាប់ៗនេះ។
























