[English Below]
នៅថ្ងៃទី៣ កញ្ញា ២០២៦ ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
កម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃចូលក្នុងដែនដីកម្ពុជា ដែលរំលោភបំពានយ៉ាងច្បាស់មកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា លើច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
On 3 September 2026, a Thai military helicopter intruded 400 metres into Cambodian airspace near the Daung International Border Checkpoint in Kamrieng District, Battambang Province.
Cambodia has formally lodged a strong protest against the unauthorised entry of Royal Thai Air Force's helicopter into Cambodian territory, which is a clear violation of Cambodia's sovereign territory, international law and existing bilateral commitments.
The Royal Government of Cambodia demands that Thailand cease such actions immediately and honour its commitment to de-escalating the situation, fostering mutual trust, facilitating peaceful settlement of disputes, thereby restoring peace, stability and good-neighbourly relations along the Cambodia-Thailand border.




















