ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព… — សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ — TG.ME

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
—————————
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ ១៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដោយមានការគាំទ្រពីអង្គការវ័តធឺអេត  (WaterAid) និងសាកលវិទ្យាល័យ MONASH ប្រទេសអូស្រ្តាលី និងសហការសម្របសម្រួលដោយ អង្គការជនពិការកម្ពុជា ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ជាតិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ក្រុមគោលដៅជាមន្រ្តីជំនាញមកពីរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល សរុបប្រមាណ៥២រូប ស្រី២៧​ នៅសណ្ឋាគារត្រាយ(Tribe)​ រាជធានីភ្នំពេញ។

ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖
» Facebook
» Telegram
» YouTube
» Website

📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android
August 27, 2026 1.2K 1