ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល
—————————
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពីការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ដែលមានសិក្ខាកាមសរុប៦០រូប ស្រី១៤រូប។
ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖
» Facebook
» Telegram
» YouTube
» Website
📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android
August 31, 2026 571




