សិក្ខាសាលាស្តីពីការធ្វើសុពលភាពលើទិន្នន័យនៃរបកគំហើញបឋម សម្រាប់រៀបចំ របាយការណ៍វាយតម្លៃបឋម
—————————
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក សុខ សួរ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការធ្វើសុពលភាពលើទិន្នន័យនៃរបកគំហើញបឋម សម្រាប់រៀបចំរបាយការណ៍វាយតម្លៃបឋម នៃគម្រោងការកសាងភាពធន់ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដើម្បីកំណើន និងភាពអង់អាច (Mekong - BRIDGE) ដែលមានអ្នកចូលរួមសរុបប្រមាណ៣០រូប ស្រី៤រូប នៅសណ្ឋាគារ និងរមណីយដ្ឋាន ភូមិសិរីមង្គល ខេត្តកំពង់ស្ពឺ។
ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖
» Facebook
» Telegram
» YouTube
» Website
August 28, 2026 1.4K









