វគ្គបណ្តុះបណ្តាលស្តីពីការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល… — សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ — TG.ME

វគ្គបណ្តុះបណ្តាលស្តីពីការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល
—————————
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញផ្តល់បទបង្ហាញលើប្រធានបទ ការតាក់តែងអត្ថបទ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធការតាក់តែងអត្ថបទ និងលិខិតរដ្ឋបាល សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ដែលមានសិក្ខាកាមសរុប៦០រូប ស្រី១៤រូប។
ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖
» Facebook
» Telegram
» YouTube
» Website

📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android
August 26, 2026 1.3K