វគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហា
—————————
ខេត្តកណ្តាល៖ ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងលោក សុខ សុផាន់ណា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានបណ្តុះបណ្តាល សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមផ្តល់បទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហា។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះសហការរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន និងរដ្ឋបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្រាប់មន្រ្តីការិយាល័យលេខាធិការក្រុមប្រឹក្សា
រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក នៃរដ្ឋបាលខេត្តកណ្តាល ដែលមានសិក្ខាកាមសរុប៦៤រូប ស្រី៣០រូប។
ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖
» Facebook
» Telegram
» YouTube
» Website
📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android
August 25, 2026 1.2K 1 2




