សប្តាហ៍ដ៏មានអត្ថន័យសម្រាប់ប្រទេសកម្ពុជានៅមហោស្រពភាពយន្តនិយាយភាសាបារាំង… — OCIC — TG.ME

💐 សប្តាហ៍ដ៏មានអត្ថន័យសម្រាប់ប្រទេសកម្ពុជានៅមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ នៅប្រទេសបារាំង។🇫🇷

ក្នុងនាមជាប្រទេសកិត្តិយសនៃមហោស្រពភាពយន្ត Angoulême Francophone 2026 (Festival du Film Francophone d'Angoulême) កម្ពុជាបាននាំយកភាពយន្តខ្មែរ ៩ រឿងមកបង្ហាញជូនទស្សនិកជននៅប្រទេសបារាំង បង្ហាញពីដំណើររបស់វិស័យភាពយន្តខ្មែរ តាមរយៈវប្បធម៌ និងបេតិកភណ្ឌក្នុងរយៈពេលជាច្រើនទសវត្សរ៍។ 🎬🇰🇭

ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) បានចូលរួមគាំទ្រវត្តមានរបស់កម្ពុជានៅក្នុងមហោស្រពនេះ និងបានបង្ហាញនូវទិដ្ឋភាពមួយចំនួនអំពីវប្បធម៌ខ្មែរ និងរបាំអប្សរា ព្រមទាំងបានបង្ហាញនូវអាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport)។

នៅខែវិច្ឆិកាខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ ដែលជាឱកាសមួយទៀតសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ហ្វ្រង់កូហ្វូនី។ 🌍

ទស្សនាវីដេអូ នៃវប្បធម៌ខ្មែរ និងច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា​៖​ https://youtu.be/jm8ahN3Zz0A
❤2
September 2, 2026 170 1