ពិធីបើកសម្ពោធជាផ្លូវការអគារពាណិជ្ជកម្ម និងខុនដូរនរាបានឆ្លុះបញ្ចាំងអំពី… — OCIC — TG.ME

ពិធីបើកសម្ពោធជាផ្លូវការអគារពាណិជ្ជកម្ម និងខុនដូរនរាបានឆ្លុះបញ្ចាំងអំពីគម្រោងអភិវឌ្ឍន៍ថ្មីចំនួនពីរស្ថិតនៅក្នុងទីក្រុងនរា។ 🏙

ក្នុងប្រសាសន៍របស់លោក Lim Kean An នាយកផ្នែកពាណិជ្ជកម្មនៃទីក្រុងនរា លោកបានលើកឡើងថា គម្រោងទាំងពីរនេះត្រូវបានបង្កើតឡើងដោយបានគិតគូរទៅលើការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាជន ដើម្បីបង្កើតទីកន្លែងបន្ថែមសម្រាប់មនុស្សក្នុងការរស់នៅ ធ្វើការ ប្រកបមុខរបរអាជីវកម្ម និងវិនិយោគ ដោយមានជំុវិញនូវសាលារៀន Brand​ និងហាងល្បីៗ ផ្លូវថ្មើរជើងនៅតាមដងទន្លេទីក្រុងនរា ក៏ដូចជាគម្រោងគ្រប់ប្រភេទ ដែលផ្តល់ភាពងាយស្រួលទៅដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សនីមួយៗ។

មិនតែប៉ុណ្ណោះលោកក៏បានពន្យល់បង្ហាញពីការរចនារបស់ខុនដូរនរា Norea Condominium ដែលជាខុនដូរដំបូងគេបង្អស់នៅទីក្រុងនរា និងមានទេសភាពស្រស់ស្អាតទាំងបួនទិស​​ ព្រមទាំងអគារពាណិជ្ជកម្ម Norea Square Q2 ដែលជាអគារពាណិជ្ជកម្មក្នុងរចនាបថវីឡាភ្លោះ ដែលរចនាឡើងដើមី្បបំពេញចិត្តអតិថិជនដែលមានតម្រូវការក្នុងការបើកអាជីវកម្មបែបទំនើប និងប្រកបទៅដោយភាពច្នៃប្រឌិត ដែលគ្រប់ unit​ ទាំងអស់សុទ្ធតែមានខ្យល់និងពន្លឹចេញចូលគ្រប់គ្រាន់ និងបានគ្រប់ទិសទាំងអស់។ 🌅
❤2
August 14, 2026 293 1