ស្វែងយល់ពីលទ្ធភាពថ្មីៗសម្រាប់ AI និងកិច្ចសហប្រតិបត្តិការឌីជីថលរវាងកម្ពុជា និងចិន 🤝💡
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ OCIC បានអញ្ជើញទទួលស្វាគមន៍លោក Chen Yuqiang ប្រធានសមាគមមិត្តភាពជនជាតិចិនទៀជីវនៅក្រៅប្រទេស និងគណៈប្រតិភូពី នៃទីក្រុងសៅក្វាន់ ខេត្តក្វាងទុង ប្រទេសចិន មកកាន់អគារ Canadia Tower។
កិច្ចពិភាក្សានេះបានផ្តោតលើវិស័យ AI បច្ចេកវិទ្យាឌីជីថល ការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងការចែករំលែកទស្សនៈ និងស្វែងរកឱកាសសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ 🇰🇭🇨🇳
ជាមួយនឹងការរីកចម្រើនរបស់ AI និងបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយអាជីវកម្ម និងស្ថាប័ននានា ជាពិសេសនៅប្រទេសចិន ក៏ជាឱកាសសម្រាប់ស្វែងយល់ពីទិសដៅ និងលទ្ធភាពថ្មីៗសម្រាប់ការអភិវឌ្ឍឌីជីថលរបស់កម្ពុជា។
4August 24, 2026 256

