នាថ្មីៗនេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអូសុីអាយសុីគ្រុប… — OCIC — TG.ME

នាថ្មីៗនេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអូសុីអាយសុីគ្រុប (OCIC Group) បានទទួលស្វាគមន៍គណៈប្រតិភូ មកពីសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) នៅអគារ Canadia Tower។ 🤝

គណៈប្រតិភូដឹកនាំដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) បានជួបជាមួយតំណាងកាណាឌីយ៉ាគ្រុប ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ ពិភាក្សាការងារ និងស្វែងយល់អំពីឱកាសការវិនិយោគធុរកិច្ច ក៏ដូចជាវិស័យមានសក្តានុពលនៅកម្ពុជា។

កិច្ចពិភាក្សាក៏បានលើកឡើងស្តីអំពីកាលានុវត្តភាព​ក្នុង​ការវិនិយោគលើវិស័យសក្ដានុពលសំខាន់ៗជាច្រើន និងសក្តានុពលក្នុងការពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យ​កាន់តែជិត​ស្និទ្ធរវាងកម្ពុជា ទីក្រុងហុងកុង និងតំបន់ឆ្នេរសមុទ្រនានា។ 🌏
❤1🥰1
August 14, 2026 271 3