សាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសសូមជម្រាបជូនដំណឹងអំពីសិក្ខាសាលាព… — NUM — TG.ME

សាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសសូមជម្រាបជូនដំណឹងអំពីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ៖ «ការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា៖ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅគោលនយោបាយ ក្នុងរយៈពេល ២៥ ឆ្នាំ»។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ឆ្លុះបញ្ចាំង និងប្រមូលធាតុចូល ក៏ដូចជាទស្សនទានស៊ីជម្រៅពីសំណាក់ អ្នកជំនាញជាន់ខ្ពស់ លើការអភិវឌ្ឍវិស័យការងារនិងកម្លាំងពលកម្មនៅកម្ពុជា នារយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
វេលាម៉ោង៖ ០៩:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់
📍 ទីតាំង៖ មជ្ឈមណ្ឌល CamboVerse, សាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ​

សូមចុះឈ្មោះតាមតំណ៖
https://forms.gle/MJVsPjjvjm4kxh2w7
❤1
August 25, 2026 1.7K 6