សេចក្តីជូនដំណឹង
អំពីវគ្គសិក្សាពិសេសរបស់សាស្ត្រាចារ្យនិងមេធាវីជនជាតិជប៉ុន JJL ឆ្នាំ២០២៦
Announcement on JJL Special Lectures 2026
មហាវិទ្យាល័យនីតិសាស្ត្រ និងមហាវិទ្យាល័យគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមជម្រាបថា៖ សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា (JJL) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ព្រមទាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានសហការគ្នារៀបចំវគ្គសិក្សាពិសេសជូនដល់និស្សិតជំនាញនីតិសាស្ត្រនៃសាកលវិទ្យាល័យទាំងពីរ ដោយមានសាស្ត្រាចារ្យនិងមេធាវីជនជាតិជប៉ុន ជាគ្រូឧទ្ទេស និងដោយមានការបកប្រែជាភាសាខ្មែរ។
📌កាលបរិច្ឆេទ ពេលវេលា និងទីកន្លែង វគ្គសិក្សានេះមានរយៈពេល ៥ ថ្ងៃ ដោយសិក្សាចាប់ពីម៉ោង ៨:០០ ដល់ ១១:០០ ព្រឹក។
🎯ព័ត៌មានបន្ថែម និងការចុះឈ្មោះ
ការសិក្សា ឥតគិតថ្លៃ (សូមស្កែន QR Code ដើម្បីចុះឈ្មោះទុកជាមុន)
សម្រាប់និស្សិត NUM ដែលបានចូលរួមគ្រប់ពេល (១៥ ម៉ោង) ចូលរួមយ៉ាងសកម្ម និងបានដាក់របាយការណ៍សង្ខេបមេរៀន (Reflection Paper) ជូនរដ្ឋបាលមហាវិទ្យាល័យ នឹងទទួលបាន ១ ក្រេឌីត (1 Credit)។
អាស្រ័យហេតុនេះ សូមនិស្សិតទាំងអស់មេត្តាអញ្ជើញចូលរួមសិក្សាឱ្យបានច្រើន និងគោរពពេលវេលា។


















