នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត សួន ហុង… — NUM — TG.ME

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត សួន ហុង នាយកសាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានដឹកនាំកម្មវិធី សំណេះសំណាលតាមប្រព័ន្ធអនឡាញជាមួយសាស្ដ្រាចារ្យដឹកនាំធ្វើកិច្ចការស្រាវជ្រាវ និងការចែករំលែកគោលការណ៍ណែនាំស្តីពីការធ្វើកិច្ចការស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

កម្មវិធីនេះបានបញ្ចប់ទៅដោយជោគជ័យ ដោយបានចែករំលែកយ៉ាងលម្អិតនូវខ្លឹមសារ និងចំណុចសំខាន់ៗនៃគោលការណ៍ណែនាំលើកិច្ចការស្រាវជ្រាវ ជូនដល់សាស្ត្រាចារ្យ ដើម្បីជាទុនក្នុងការណែនាំធ្វើកិច្ចការស្រាវជ្រាវបញ្ចប់ការសិក្សាឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសរបស់សាលាក្រោយបរិញ្ញាបត្រ។

==========================
#SGS Admin: https://t.me/numsgsadmin
#SGS Channel: https://t.me/numsgs
#SGS Website: https://sgs.num.edu.kh/
#Contact: 093 580 018 / 066 655 518
❤1
August 25, 2026 913