ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី… — ក្រសួងមុខងារសាធារណៈ - Ministry of Civil Service — TG.ME

ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីសវនកម្មលើកិច្ចលទ្ធកម្មសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ បានសហការជាមួយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «នីតិវិធីសវនកម្មលើកិច្ចលទ្ធកម្មសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ វាសនា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុង នៃក្រសួងមុខងារសាធារណៈ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
❤16
September 3, 2026 6.6K 1 7