ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ទទួលជួប និងផ្តល់អនុសាសន៍ជូនដល់និស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលចិន ជប៉ុន និងបារាំង
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលចំនួន ៧រូប (ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ១រូប ប្រទេសជប៉ុន ១រូប និងសាធារណរដ្ឋបារាំង ៥រូប) នៅទីស្តីការក្រសួង។ ការទទួលជួបនេះ ធ្វើឡើងតាមសំណើរបស់និស្សិត ដើម្បីទទួលបាននូវការផ្តល់អនុសាសន៍ណែនាំតម្រង់ទិស មុនចេញដំណើរទៅសិក្សា និងរស់នៅក្រៅប្រទេសអំឡុងពេលសិក្សា។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
4
3September 5, 2026 3.1K






