កម្ពុជាកំពុងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងប្រើប្រាស់ការផ្លាស់ប្តូរឌីជ… — ក្រសួងមុខងារសាធារណៈ - Ministry of Civil Service — TG.ME

កម្ពុជាកំពុងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងប្រើប្រាស់ការផ្លាស់ប្តូរឌីជីថល ដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងងាយស្រួលទទួលបាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ភាពធន់របស់ប្រទេសជាតិមួយ គឺអាស្រ័យទៅលើស្ថាប័នដែលមានប្រសិទ្ធភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ហេតុនេះទើបកម្ពុជាបាននិងកំពុងចាប់យកបច្ចេកវិទ្យាឌីជីថល មកធ្វើជាឧបករណ៍គន្លឹះក្នុងការកែទម្រង់រដ្ឋបាល ដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងងាយស្រួលទទួលបាន។

ទន្ទឹមនឹងការលើកឡើងនេះ សម្តេចធិបតី ក៏បានផ្សារភ្ជាប់ការកែទម្រង់រដ្ឋបាលសាធារណៈ ទៅនឹងការកសាងភាពធន់របស់ជាតិ ដោយសង្កត់ធ្ងន់ថា បទពិសោធថ្មីៗនេះបានបង្រៀនកម្ពុជាថា ការការពារសន្តិភាពត្រឹមតែនៅតាមបន្ទាត់ព្រំដែន គឺមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែប្រទេសមួយត្រូវតែរឹងមាំពីខាងក្នុង ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងស្ថាប័ន ដើម្បីទប់ទល់នឹងភាពរញ្ជួយ និងអស្ថិរភាពសកលលោក ដោយមិនធ្វើឱ្យបាត់បង់នូវសមិទ្ធផលដែលខ្លួនបានកសាង តាមរយៈសន្តិភាពអស់រយៈពេលជាច្រើនទសវត្សមកនេះ។

🎥 សូមអញ្ជើញទស្សនាវីដេអូសម្រង់ប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)» នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ»។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
❤7👏4🤗1
August 28, 2026 6.6K 8