អបអរសាទរ និងជូនពរប្អូនៗ ក្មួយៗ ដែលបានឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!
ការខិតខំប្រឹងប្រែងកន្លងមក គឺជាគ្រឹះដ៏រឹងមាំ សម្រាប់ស្ពានចម្លងប្អូនៗ ក្មួយៗ ទៅកាន់ដំណាក់កាលថ្មីនៃជីវិត។ លទ្ធផលនៃការប្រឡង គឺជាដំណើរមួយទៀតនៃទំព័រជីវិត តែអ្វីដែលសំខាន់បំផុតបន្ទាប់ពីនេះ គឺការស្វែងរកនូវចំណេះដឹង និងជំនាញពិតប្រាកដ។
សូមកុំរុញរាក្នុងការចាប់យកជំនាញដែលខ្លួនប្រាថ្នា ព្រោះការរៀនសូត្រលើអ្វីដែលយើងពេញចិត្ត នឹងបង្កើតបានជាសមត្ថភាពដ៏អស្ចារ្យ គ្មានដែនកំណត់។ ប្រទេសជាតិយើងត្រូវការយុវជន ដែលមានទាំងចំណេះដឹង បច្ចេកទេស និងគុណធម៌ ដើម្បីរួមគ្នាស្ដារ និងអភិវឌ្ឍមាតុភូមិ ឱ្យកាន់តែរីកចម្រើន។ សូមបន្តដើរទៅមុខដោយភាពជឿជាក់ ភាពស្វាហាប់ និងសេចក្ដីថ្លៃថ្នូរ។ ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ក៏ផលទាំងនោះសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងទាំងអស់។
សម្រាប់ប្អូនៗ ក្មួយៗ ដែលមានបំណងក្លាយជាមន្ត្រីដើម្បីបម្រើប្រទេសជាតិ និងប្រជាជនយើង
សូមតាមដានជាបន្តបន្ទាប់ នូវការប្រកាសផ្សព្វផ្សាយ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube

39
8
5
4September 1, 2026 7.9K 1 11