បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងផែនការ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្តាប់របាយការណ៍ ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាសម្រេចលើការងារបច្ចេកទេសសំខាន់ៗ ក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការទទួលពាក្យ និងការត្រៀមលក្ខណៈប្រឡងរួចមក ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកានៃអង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល អង្គប្រជុំបានឯកភាពសម្រេចកំណត់យកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទប្រឡង និងកំណត់យកសាលាភូមិន្ទរដ្ឋបាលជាមណ្ឌលប្រឡងរួម សម្រាប់ជ្រើសរើសមន្ត្រីជំនាញច្បាប់ចំនួន ១៥កន្លែង ជូនក្រសួងយុត្តិធម៌ និងមន្ត្រីផ្អែកលេីកិច្ចព្រមព្រៀងការងារចំនួន ១៦កន្លែង ជូនវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
14
1September 1, 2026 6.5K 22









