មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ សាទរចំពោះការទទួលបានអាគារថ្មីចំនួនពី… — ក្រសួងមុខងារសាធារណៈ - Ministry of Civil Service — TG.ME

មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ សាទរចំពោះការទទួលបានអាគារថ្មីចំនួនពីរបន្ថែមទៀត សម្រាប់ជាកន្លែងបំពេញការងារប្រចាំថ្ងៃ

ស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ ជាពិសេស ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តែងតែបានគិតគូរពីសុខមាលភាពរបស់មន្ត្រីរាជការ ទាំងក្នុងដំណើរការបំពេញការងារ និងទាំងការជួបស្ថានភាពលំបាកផ្សេងៗ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនិងមន្រ្តី នៃក្រសួងមុខងារសាធារណៈ បានសម្ដែងក្ដីសមោនស្សរីករាយ សាទរ នាឱកាសនៃពិធីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី ប្រោះព្រំលើករាសី សុំពរជ័យ និងសិរីសួស្ដី តាមទំនៀមទម្លាប់ប្រពៃណីសាសនា ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលនឹងចូលទៅប្រើប្រាស់អគារថ្មីទាំងពីរក្នុងការបំពេញការងារប្រចាំថ្ងៃ ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
❤11
August 26, 2026 4.5K 1