ឯកឧត្តម កុល ប៊ុនលី៖ យុទ្ធនាការនេះមិនមែនជាការដាក់សម្ពាធ ឬស្វែងរកកំហុសឡើយ ប៉ុន្តែជាការកសាងគ្រឹះ ដើម្បីគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែល្អប្រសើរ
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនមែនជាការដាក់សម្ពាធ ឬស្វែងរកកំហុសនោះឡើយ ប៉ុន្តែជាការរួមចំណែកដ៏មានតម្លៃក្នុងការកសាងរដ្ឋបាលសាធារណៈដែលមានប្រសិទ្ធភាព និងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងព្រះបរមរាជវាំង និងក្រសួងមុខងារសាធារណៈ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ចូលរួមធ្វើជំរឿនដោយស្ម័គ្រចិត្ត និងស្មោះត្រង់ ដើម្បីរួមគ្នាកសាងរដ្ឋបាលសាធារណៈដ៏រឹងមាំ។
🎥 សូមអញ្ជើញទស្សនាវីដេអូប្រសាសន៍ពេញរបស់ ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ដោយបានបញ្ជាក់ពីសារៈសំខាន់ និងអត្ថប្រយោជន៍គន្លឹះនៃទិន្នន័យជំរឿនមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
7August 26, 2026 5.6K 1 6