លោក Lord Acton ជាប្រវត្តិវិទូជនជាតិអង់គ្លេសបានលើកឡើងថា៖… — ចំណេះដឹង និងព័ត៌មានថ្មីៗ/knowledge & the latest informations — TG.ME

លោក Lord Acton ជាប្រវត្តិវិទូជនជាតិអង់គ្លេសបានលើកឡើងថា៖ "អំណាចតែងតែងាយនឹងធ្វើឲ្យមនុស្សពុករលួយ ហើយអំណាចផ្ដាច់មុខ គឺពុករលួយទាំងស្រុងតែម្ដង"។

ជាទូទៅ អ្នកប្រាជ្ញតែងសន្និដ្ឋានថា អំពើពុករលួយតែងតែកើតចេញពីភាពខ្សោយនៃប្រព័ន្ធជាជាងអត្តចរិតពីកំណើត។
កត្តាចម្បងៗដែលជំរុញបញ្ហានេះរួមមាន៖

ឱកាសហុចឱ្យ៖ នៅពេលដែលការកិបកេងអាចធ្វើទៅបានដោយងាយស្រួល និងទទួលបានផលចំណេញខ្ពស់ វានឹងបង្កើតជាការល្បួង។

ភាពធូររលុងនៃច្បាប់ (និទ្ទណ្ឌភាព)៖ ការអនុវត្តច្បាប់មានស្តង់ដារពីរ ឬគ្មានប្រសិទ្ធភាព ដែលធ្វើឱ្យអ្នកប្រព្រឹត្តមិនខ្លាចញញើតនឹងទោសទណ្ឌ។

កង្វះតម្លាភាព និងគណនេយ្យភាព៖ ប្រព័ន្ធគ្រប់គ្រងដែលមិនអនុញ្ញាតឱ្យមានការតាមដាន ទាមទារការទទួលខុសត្រូវ និងការត្រួតពិនិត្យពីសាធារណជន។
August 27, 2026 73 2