រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ចេ​វ ហាក់… — ចំណេះដឹង និងព័ត៌មានថ្មីៗ/knowledge & the latest informations — TG.ME

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ចេ​វ ហាក់ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦ ស្អែក​នេះ សមត្ថកិច្ច​នឹង​ចាប់ផ្តើម​រឹត​បន្តឹង លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មានការ​ពិន័យ នៅ​ក្នុង​រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះ​សីហ​នុ កំពង់ស្ពឺ កណ្តាល និង​ស្វាយ​រៀង​។ លោក​ឧត្តមសេនីយ៍ឯក បាន​គូសបញ្ជាក់​ថា អ្នក​ល្មើសច្បាប់​ចរាចរណ៍ គ្រាន់តែ​ចុច​ការ​ផាកពិន័យ ស្រប​តាម​ច្បាប់​កំណត់​ដោយ​គ្រាន់តែ​ចុច​ទៅ​លើ App នឹង​អាច​បង់ប្រាក់​ពិន័យ​បាន ខណៈ​ដែល​ប្រកាន់​ដៃ នឹង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​របស់​សមត្ថកិច្ច​ដែល​គ្រប់គ្រង ។
September 1, 2026 44