💜 ABA បង្កើតមាតិកា និងស្នាដៃតម្កើងមរតកវប្បធម៌ខ្មែរពិតប្រាកដ ដែលត្រូវបានសាទរទាំងក្នុង និងក្រៅប្រទេស។ វណ្ណកម្មឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំនេះ បានធ្វើឲ្យធនាគារយើងឈ្នះពានឧត្តមភាពល្អឯក សម្រាប់កិច្ចការទីផ្សារប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ CMO Asia Awards! 🏆
តាមរយៈរឿងខ្លីចំនួនបីវគ្គដែលប្រទាក់ក្រឡាគ្នាយ៉ាងមានន័យ, វីដេអូចម្រៀងស្នាដៃដើម, និងបទពិសោធឌីជីថលដ៏ទាក់ទាញ យើងបាននាំទិដ្ឋភាពដ៏រស់រវើកនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលរំលេចអត្ថន័យពិតនៃប្រពៃណីដ៏ផូរផង់នេះ - ជាការសាទរនូវដំណើរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ទទួលពរជ័យសិរីសួស្ដី ការដឹងគុណ ការជួបជុំដ៏រីករាយ ដែលបានចូលរួមបម្រើជាទស្សនីយភាពជូនដល់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស។
🙏 សូមអរគុណជាអនេកដល់បងប្អូនខ្មែរគ្រប់រូបដែលបានទស្សនា ចែករំលែក និងសាទរពេលវេលាដ៏រីករាយនេះជាមួយយើងខ្ញុំ។ សន្ទុះគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូន បានធ្វើឲ្យយុទ្ធនាការនេះ ក្លាយជាអបអររួមគ្នានៃប្រពៃណីវប្បធម៌ដ៏ថ្លៃថ្លា និងមោទនភាពជាតិ។ 🎉
#ABABank #ABAAward #MarketingCampaignoftheYearAward
35
7
2
2September 4, 2026 5.6K



