ABA មានមោទនភាពដែលបានចូលរួមគាំទ្រពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ… — ABA Bank — TG.ME

ABA មានមោទនភាពដែលបានចូលរួមគាំទ្រពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ការដាក់ពាក្យស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ និងប្រព័ន្ធវិក្កយបត្រឌីជីថល ព្រមទាំងប្រព័ន្ធចុះបញ្ជីអាជ្ញាបណ្ណផ្លូវថ្នល់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមរយៈសេវាឌីជីថលនេះ ម្ចាស់យានយន្ដ អាចដាក់ពាក្យស្នើសុំឆៀក និងបង់កម្រៃសេវាយ៉ាងងាយស្រួលតាម ABA Mobile → មីនីអេប → សេវាស្ថាប័នរដ្ឋាភិបាល → សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ មើលរបៀបស្នើជាជំហានៗតាមវីដេអូនេះ៖ https://www.facebook.com/share/r/1Hp3Pk8RDt/

💙 នៅក្នុងពិធីសម្ពោធ ក្រុមការងារយើងខ្ញុំបានរៀបចំបញ្ជរ ដើម្បីបង្ហាញអ្នកចូលរួមពីរបៀបប្រើប្រាស់ និងស្នើសុំសេវាទាំងនេះ តាម ABA Mobile ហើយឆាប់ៗខាងមុខ យើងខ្ញុំក៏នឹងរៀបចំបញ្ជរផ្ដល់ព័ត៌មាននៅមណ្ឌលឆៀកចំនួនបីនៅភ្នំពេញ ដើម្បីឲ្យម្ចាស់យានយន្ដកាន់តែច្រើន បានដឹងអំពីសេវាឌីជីថលនេះ និងចាប់ផ្ដើមប្រើប្រាស់សម្រាប់ជម្រើសងាយស្រួលបន្ថែម។ អានបន្ថែម៖ https://bit.ly/4zU0Vr1

#ABABank #ABAMobile #MPWT #GovernmentServices
❤21👍4🥰2🏆2
September 4, 2026 3K 1