ប្រសិនបើលោកអ្នកជា អាជីវកររកស៊ីលក់ដូរ ឬបម្រើសេវាកម្មណាមួយ នោះ អេប ABA Merchant មានប្រយោជន៍បំផុតសម្រាប់ការទូទាត់! លោកអ្នកអាចបង្កើតកូដ ABA KHQR បានភ្លាមៗដោយខ្លួនឯង នៅលើទូរស័ព្ទដៃ ដើម្បីឲ្យអតិថិជនស្គែនបង់ប្រាក់ជូនអ្នក មិនថាជាប្រាក់រៀល ឬដុល្លារ - អតិថិជនស្គែនភ្លាម លុយចូលភ្លាមទៅក្នុងគណនី ABA របស់អ្នក។ ដូចដែលលោកអ្នកបានឃើញ អតិថិជន ឬអ្នកទិញ តែងតែសួររក ABA KHQR ហេតុនេះហើយ ទើបគ្រប់អាជីវកម្មតូចធំត្រូវតែមានអេប ABA Merchant។
ចង់ដឹងបន្ថែមពីរបៀបបង្កើត ក៏ដូចជារបៀបប្រើ? យើងខ្ញុំកំពុងមានកម្មវិធី roadshow នៅតាមផ្សារនានា! សូមជួបជាមួយក្រុមការងារយើងខ្ញុំ ដែលកំពុងមានកម្មវិធី roadshow នៅតាមផ្សារនានា ដែលពួកគាត់នឹងបង្ហាញលោកអ្នកអំពីដំណើរការនៃការដំឡើងអេប ABA Merchant នៅលើស្មាតហ្វូន ដូរ ABA KHQR ថ្មីព្រមទាំងស្វែងយល់ពីភាពងាយស្រួលនៃការទទួលលុយពីអតិថិជនតាម ABA KHQR ដែលនឹងសម្រួលដល់ការលក់ដូររបស់លោកអ្នក។
កាលវិភាគនៃកម្មវិធីរបស់យើងខ្ញុំមានដូចខាងក្រោម។ លោកអ្នក ក៏អាចមើលការណែនាំអំពីរបៀបដំឡើងជាជំហានងាយៗនៅទីនេះ៖ https://youtu.be/ZvxU1494BdM
ដោនឡូតកម្មវិធី ABA Merchant៖ aba.onelink.me/wnO2/ABAMerchant
#ABABank #ABAKHQR #ABAMerchantActivation
18
2
1September 5, 2026 3.4K




