[English Below]
---------------
✨ សកម្មភាពចុះតាមដាន និងវាយតម្លៃលទ្ធផលដំណោះស្រាយបច្ចេកទេស (លើកទី២) នៅសិប្បកម្ម Grab Chicken
រាជធានីភ្នំពេញ - នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដាន និងវាយតម្លៃ (M&E) នៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានបន្តចុះអនុវត្តសកម្មភាព «វាយតម្លៃវឌ្ឍនភាព និងលទ្ធផលទទួលបានពីកម្មវិធីដំណោះស្រាយបច្ចេកទេស» នៅសិប្បកម្ម Grab Chicken ដែលជាសហគ្រាសផលិត និងកែច្នៃមាន់បំពង។
ការចុះវាយតម្លៃលើកទី២ នេះ ផ្ដោតសំខាន់លើការតាមដានប្រសិទ្ធភាពជាក់ស្តែងនៃការផ្តល់តដំណោះស្រាយបច្ចេកទេសដែលបានផ្តល់ជូនកន្លងមក ព្រមទាំងវាស់វែងវឌ្ឍនភាពខ្សែច្រវាក់ផលិតកម្ម សំដៅធានាស្ថិរភាពគុណភាព អនាម័យ និងស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការទីផ្សារ និងបង្កើនទំនុកចិត្តដល់អតិថិជន។
វិទ្យាស្ថានជាតិ វ.ប.ន. នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ពង្រឹងគុណភាពផលិតផល និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងទីផ្សារប្រកបដោយចីរភាព។
---------------
✨ The 2nd Monitoring and Evaluation Activity on Technical Solutions at Grab Chicken Enterprise
Phnom Penh - On August 27, 2026, the M&E team of the National Institute of Science, Technology and Innovation (NISTI) conducted the "2nd Progress and Outcome Evaluation of the Technical Solutions Program" at Grab Chicken Enterprise, a fried chicken processing business.
This second evaluation focused on tracking the practical effectiveness of the implemented technical solutions, measuring improvements along the production line, and ensuring consistent product quality, hygiene, and high food safety standards to better meet market demand and reinforce consumer confidence.
NISTI remains strongly committed to supporting SMEs through technology transfer and innovation, aiming to boost production capacity, improve product quality, and enhance sustainable market competitiveness.
#MISTI #NISTI #Grabchicken #SMECambodia
#Technical #Solution
🌐More info about NISTI
https://nisti-tree.vercel.app/
August 28, 2026 52 1




