STI Focus: post #4389 — TG.ME

[English Below]
——————————
សកម្មភាពចុះតាមដាន និងវាយតម្លៃលទ្ធផលដំណោះស្រាយបច្ចេកទេស (លើកទី២) នៅសិប្បកម្ម លោក ម៉ែ

រាជធានីភ្នំពេញ — នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដាន និងវាយតម្លៃ (M&E) នៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានបន្តចុះអនុវត្តសកម្មភាព «វាយតម្លៃវឌ្ឍនភាព និងលទ្ធផលទទួលបានពីកម្មវិធីដំណោះស្រាយបច្ចេកទេស» នៅសិប្បកម្ម លោក ម៉ែ ដែលជាសិប្បកម្មកែច្នៃចេកសម្ងួត ស្វាយសម្ងួត និងម្សៅក្បាលរមៀតជាទម្រង់គ្រាប់ Capsule។

ការចុះវាយតម្លៃលើកទី២ នេះ មានគោលបំណងសំខាន់ៗដូចជា៖
- ពិនិត្យលទ្ធផលជាក់ស្តែង៖ តាមដានប្រសិទ្ធភាពនៃការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា និងបច្ចេកទេសដែលបានផ្តល់កន្លងមក។
- វាស់វែងវឌ្ឍនភាពផលិតកម្ម៖ វាយតម្លៃលើការកើនឡើងនៃសមត្ថភាពផលិត ការកាត់បន្ថយការខូចខាត និងការរក្សាស្ថិរភាពគុណភាពផលិតផល។

វិទ្យាស្ថានជាតិ វ.ប.ន. នៅតែបន្តគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងប្រកបដោយចីរភាព។
——————————
Monitoring and Evaluation (M&E) of Technical Solution Results (Second) at Lok Mae Handicraft

Phnom Penh — On August 25, 2026, M&E team of the National Institute of Science, Technology and Innovation (NISTI) continued to implement the activity “Evaluating the Progress and Results of the Technical Solution Program” at Lok Mae Handicraft, a handicraft that processes dried bananas, dried mangoes, and turmeric powder into capsules.

The second evaluation has the following main objectives:
- Review the actual results: Monitor the effectiveness of the implementation of the technological and technical solutions provided so far.
- Measure production progress: Evaluate the increase in production capacity, reduction of damage, and maintenance of stable product quality.

NISTI continues to support SMEs through knowledge, technology, and innovation transfer to improve the value chain of domestic products and strengthen sustainable competitiveness.


#MISTI #NISTI #MSMEs #Program #Intervention
——————————
🌐More info about NISTI
https://nisti-tree.vercel.app/
❤1
August 26, 2026 106 1