💠 នាថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦ នៅក្រុងកំពង់ចាមនៃទីរួមខេត្តកំពង់ចាម, ក្រុមការងារនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានរៀបចំវគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល” នៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital-EGD) ដែលគាំទ្រដោយថវិកាមូលនិធិអភិវឌ្ឍន៍ជំនាញ, ជូនដល់សហគ្រាសនៃអាជីវកម្មគោលដៅ ដែលស្ថិតនៅក្នុងទីរួមខេត្តកំពង់ចាម។ វគ្គចាប់យកឌីជីថលនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និង លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃ ម.ធ.ត.។
🌟 វគ្គចាប់យកឌីជីថលនេះ មានគោលបំណងផ្តល់ឱកាសដល់សហគ្រាស និង អ្នកផ្តល់ដំណោះស្រាយឌីជីថលមានឱកាសក្នុងការជួបពិភាក្សាលើបញ្ហាដែលសហគ្រាសបាន និង កំពុងជួបប្រទះ និង ស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាទាំងនោះ ប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
🎉 ម.ធ.ត. ដែលជាស្ថាប័នអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលខេត្តកំពង់ចាម, អ្នកបង្ហាត់បង្ហាញ, ភ្ញៀវកិត្តិយស, ក្រុមហ៊ុនដែលជាអ្នកផ្តល់ដំណោះស្រាយឌីជីថល និង អាជីករទាំងអស់ដែលបានសហការ និង ចូលរួមកម្មវិធីប្រកបដោយភាពរហូន។
🧿 ចុះឈ្មោះប្រឹក្សាយោបល់៖ https://hopp.to/egd
⚙️ រៀបចំដោយ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance
⚙️ សហការរៀបចំដោយ៖ រដ្ឋបាលខេត្តកំពង់ចាម
⚙️ គាំទ្រដោយថវិកា៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund










