#ចំណាប់អារម្មណ៍ _ ល្បែងខ្មោចបិទពួន
ជារឿងខ្មោចរបស់ឥណ្ឌូនេសុី ថ្មីប្លែកមួយបែប ដែលនិយាយពីខ្មោចចាប់ក្មេងៗដែលលេងបិទពួន ។
វាជាសាច់រឿងដែលដកស្រង់ចេញពីហេតុការពិតមួយ ដែលផ្ទុះល្បីល្បាញពេញក្នុង Youtube អ្នកទាំងអស់គ្នាអាចស្វែងរកបានដោយវាយពាក្យនេះ => Diculik Wewe Gombel <=
និយាយពីការផលិតភាពយន្តនេះវិញ សាច់រឿងនៅមានកម្រិត , ភាពភ័យខ្លាចព្រឺព្រួច សមល្មមអាចទទួលយកបាន ការតុបតែងតួខ្មោចក៏ទទួលយកបាន បច្ចេកទេសកាត់តផ្សេងៗធ្វើបានល្អ ។
សរុបមករឿងនេះ Admin អោយពិន្ទុ 6.2/10 មិនអន់ពេក ក៏មិនល្អមើលអីណាស់ណា ម៉ាសមល្មមមើលបាន ។
=> ល្បែងខ្មោចបិទពួន <= ចាក់បញ្ចាំងក្នុងរោងភាពយន្តថ្ងៃទី 28 នេះហើយ ។



















