[English Below]
🎬 កិច្ចពិភាក្សា AI FUTURE OF CINEMA នៅ CIFF 2026 ដែលបានប្រព្រឹត្តទៅនៅថ្ងៃ សុក្រ ទី២៧ ខែមីនា នៅ Cinehub។
ក្នុងកិច្ចសន្ទនានេះ អ្នកចូលរួមបានរួមគ្នាស្វែងយល់អំពីតួនាទីរបស់ បញ្ញាសិប្បនិម្មិត (AI) ក្នុងការផលិតភាពយន្តនាពេលបច្ចុប្បន្ន និងអនាគត — ចាប់ពីការនិទានរឿង ការកាត់ត ការបង្កើតរូបភាព រហូតដល់បញ្ហាក្រមសីលធម៌ កម្មសិទ្ធិបញ្ញា និងសំណួរធំៗអំពីអនាគតនៃភាពច្នៃប្រឌិតរបស់មនុស្ស។
សូមអរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនទាំងបីរូប — លោក សុខ វិសាល, លោក លីម ហេង (Will) និង កញ្ញា ទី អូលីស្សា — សម្រាប់ការចែករំលែកទស្សនៈ បទពិសោធន៍ និងសំណួរដ៏សំខាន់ៗជាមួយទស្សនិកជនលើប្រធានបទដ៏ទូលំទូលាយ និងទាន់ពេលវេលានេះ។
ជាផ្នែកមួយនៃការពិភាក្សានេះ CIFF ក៏បានបង្ហាញកម្រងភាពយន្តពាក់ព័ន្ធនឹង AI រួមមាន The Cinema That Never Was ផងដែរ។
🙏 សូមអរគុណដល់អ្នកចូលរួមទាំងអស់ដែលបានមកចូលរួមស្តាប់ ពិចារណា និងសន្ទនាជាមួយយើងអំពីទិសដៅដែលវិស័យភាពយន្តអាចនឹងធ្វើដំណើរទៅនៅថ្ងៃខាងមុខ។
🎬 A look back at the AI FUTURE OF CINEMA panel at CIFF 2026, held on Friday, 27 March at Cinehub.
The discussion opened up timely questions around how AI is already shaping filmmaking today — from storytelling, editing, and image creation to ethics, authorship, and the future of human creativity.
A big thank you to our speakers — Sok Visal, Lim Heng (Will), and Aulissa Ty — for sharing their insights, experiences, and thoughtful reflections on this urgent and evolving subject.
As part of the event, CIFF also screened a CIFF 2026 [AI CINEMA WORLDS 🔴] selected AI-made: The Cinema That Never Was.
Thank you to everyone who joined us for this first conversation on such a vast and important topic, and for helping make the discussion so engaging.
#CIFF2026 #CambodiaInternationalFilmFestival #CIFF #AIFutureOfCinema #CambodianCinema #CinemaInPhnomPenh #PhnomPenhEvents #FilmLoversCambodia #worldcinema