វះកាត់ព្យាបាលបបូរមាត់ឆែប/ក្រអូមឆែប របួសរលាក ព្យាបាលមាត់ធ្មេញ… — ABA Bank — TG.ME

វះកាត់ព្យាបាលបបូរមាត់ឆែប/ក្រអូមឆែប របួសរលាក ព្យាបាលមាត់ធ្មេញ ព្យាបាលការនិយាយ និងពិការភាពមុខមាត់ដោយឥតគិតថ្លៃ ជាមួយអង្គការស្នាមញញឹមកម្ពុជា — ផ្តល់ស្នាមញញឹមថ្មីដល់កូនរបស់លោកអ្នក!
កុមារ ឬក៏បងប្អូនប្រជាពលរដ្ឋដែលមានមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ អាចមកធ្វើការពិនិត្យជំងឺនៅថ្ងៃទី 17 កញ្ញា 2026 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមចាប់យកឱកាសដ៏ល្អនេះ សម្រាប់ស្នាមញញឹមថ្មីប្រកបដោយទំនុកចិត្ត!
សូមនាំកូនរបស់លោកអ្នកមកពិនិត្យមើលថាអាចទទួលការវះកាត់នេះបាន ឬក៏អត់។ ការវះកាត់នឹងត្រូវធ្វើនៅថ្ងៃទី 18 កញ្ញា ដល់ថ្ងៃ 20 កញ្ញា ឆ្នាំ 2026។
ចែករំលែកព័ត៌មាននេះ ទៅកាន់ក្រុមគ្រួសារដែលត្រូវការការព្យាបាលនេះ!

#ABABank #SmileCambodia
❤13🥰6🙏2🎉1🏆1
September 6, 2026 2.7K 2