🇰🇭 ថ្ងៃនេះ កាលពី ៣២ឆ្នាំមុន នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ ដែលជាច្បាប់កំពូល និងមូលដ្ឋានគ្រឹះនៃក្របខណ្ឌច្បាប់ក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រទេសកម្ពុជាយើងបានវិលត្រឡប់មកកាន់ «ព្រះរាជាណាចក្រកម្ពុជា» សារជាថ្មីឡើងវិញ ហើយមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោយពីបញ្ចប់សង្រ្គាមស៊ីវិល និងមានការបោះឆ្នោតដោយសេរីជាសកលលើកទី១ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិរហូតមកដល់សព្វថ្ងៃនេះ។
ការគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ គឺសំដៅកសាងនិងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ និងអារ្យធម៌អង្គរដ៏បវររបស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេសឆ្ពោះទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅជានិរន្តរ៍។
#Cambodia #ConstitutionDay #CPP #WeAreCPP

1September 24, 2025 563 2