🇰🇭 អបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥)
ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តំបន់ប្រាសាទសំបូរព្រៃគុក បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ សមិទ្ធផលនេះ គឺជាមហាជោគជ័យមួយសម្រាប់មាតុភូមិកម្ពុជា ដែលជាប្រទេសពោរពេញសន្តិភាព និងសម្បត្តិវប្បធម៌ជាតិយ៉ាងសម្បូណ៌បែប ព្រមទាំងជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់យុវជនកម្ពុជា និងបងប្អូនប្រជាជនកម្ពុជាទាំងមូល។
សូមចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕ #អរគុណសន្តិភាព #តំបន់ប្រាសាទសំបូរព្រៃគុក
#Cambodia #SamborPreiKukTemples #WorldHeritage #8thAnniversaryUNESCO #WeAreCPP #CPP

2July 8, 2025 480 1