ឱកាស​អាហារូបករណ៍ពេញលេញឱ្យចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ​… — UYFC Phnom Penh — TG.ME

📣ឱកាស​អាហារូបករណ៍ពេញលេញឱ្យចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ​ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្នុងក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា ចំនួន​ ៣២០ កន្លែង

ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់ជូនអាហារូបករណ៍ពេញលេញចំនួន ៣២០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ដល់និស្សិតដែលមានបំណងបន្តការសិក្សានៅកម្រិត បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្នុងក្របខណ្ឌ គម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប–កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ២០២៤–២០២៧។ អាហារូបករណ៍នេះ ផ្តោតលើមុខជំនាញ STEM និងផ្តល់ជូន ថ្លៃសិក្សាពេញលេញ និងថវិកាឧបត្ថម្ភប្រចាំខែ។

🔗តំណភ្ជាប់សម្រាប់ដាក់ពាក្យ៖ https://prmis.dricam.com/announcements

- ផុតកំណត់កំណត់ទទួលពាក្យ៖ ១១ កញ្ញា ២០២៦ ម៉ោង ៥:០០រសៀល

JOIN
🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
❤19
August 20, 2026 4.5K 111