លោក ជិន ប៊ុនធឿន ប្រធាន ស.ស.យ.ក. ខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់នៃកម្មវិធីប្រកួតតស៊ូមតិ AUPP Debate Open 2026 នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
កម្មវិធីប្រកួតតស៊ូមតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់សមត្ថភាពយុវជនក្នុងការគិតពិចារណាប្រកបដោយការវិភាគស៊ីជម្រៅ ការបញ្ចេញមតិជាសាធារណៈ និងការតស៊ូមតិដោយឈរលើមូលដ្ឋាននៃហេតុផល និងទឡ្ហីករណ៍ ព្រមទាំងបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា ដើម្បីត្រៀមខ្លួនក្លាយជាមូលធនមនុស្ស និងអ្នកដឹកនាំដ៏មានសក្តានុពលសម្រាប់សង្គមជាតិនាពេលអនាគត។
JOIN 🌐@UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
4
3August 31, 2026 1.2K 1









