ប្រតិភូថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងកីឡាការិនី មកពីសហព័ន្ធកីឡា​… — UYFC Phnom Penh — TG.ME

ប្រតិភូថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងកីឡាការិនី មកពីសហព័ន្ធកីឡា​ ចំនួន៣ រួមមាន សហព័ន្ធកីឡាឡើងភ្នំកម្ពុជា សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះ ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់ដល់វិស័យកីឡា និងកីឡាករ កីឡាការិនីកម្ពុជា។

ឯកឧត្តមប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡា ព្រមទាំងកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង និងលះបង់ដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជា។ ឯកឧត្តមប្រធានក៏បានលើកឡើងពីការផ្តើមគិតគូរផ្នត់គំនិតថ្មី ដើម្បីធ្វើឱ្យកីឡាក្លាយជាផ្នែកមួយនៃជីវិតរស់នៅ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព» ដោយផ្តើមពីការធានាជីវភាពរបស់ប្រជាជនកម្ពុជា រួមទាំងអ្នកកីឡា ឱ្យមានដំបូលលើក្បាល ម្ហូបលើតុ មានការងារធ្វើ មានប្រាក់ចំណូល កូនទៅរៀន និងមានពេលលំហែ ដើម្បីបង្កលក្ខណៈឱ្យទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗកាន់តែលេចឡើងក្នុងកម្រិតមួយកាន់តែច្រើន ដែលវាក៏ផ្សារភ្ជាប់ជាមួយនឹងការអប់រំកុមារតូច ដោយរៀបចំថ្នាក់រៀនឱ្យបានស្រឡះ បន្ទប់ទឹកស្អាតបាត និងទីធ្លាសម្រាប់លេងនិងលំហែ ដើម្បីពង្រឹងកាយសម្បទា និងកសាងទំនាក់ទំនង ផ្នត់គំនិត ព្រមទាំងទម្លាប់នៃការរស់នៅ។

JOIN
🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
❤8👍1
August 14, 2026 2.8K 2