កម្មវិធី The Flexi សប្តាហ៍ទី២១ នៃឆ្នាំ២០២៦៖ ប្រធានបទ «នីតិព្រហ្មទណ្ឌ៖ផ្នែកទូទៅ» ដែលធ្វើបទបង្ហាញដោយ កញ្ញា ទេព សុខម៉ារី ជំនួយការនៃក្រុមមេធាវី ឌឹ ខ័រ។ ------------------------------------------- នាថ្ងៃអង្ការ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ ព្រឹក នៅទីស្នាក់ការក្រុមមេធាវី ឌឹ ខ័រ កញ្ញា ទេព សុខម៉ារី ជំនួយការមេធាវីនៃក្រុមមេធាវី ឌឹ ខ័រ បានលើកយកប្រធានបទ «នីតិព្រហ្មទណ្ឌ៖ ផ្នែកទូទៅ» ដកស្រង់ចេញសៀវភៅ «នីតិព្រហ្មទណ្ឌ៖ ផ្នែកទូទៅ» ដែលនិពន្ធដោយលោក សាន ប៊ុនធឿន ក្រោមកម្មវិធី The Flexi (Reading Club)។ តាមរយៈបទបង្ហាញនេះ កញ្ញា ទេព សុខម៉ារី បានលើកយកនូវចំណុចសំខាន់ចំនួន៣ ដើម្បីយកមកធ្វើការចែករំលែកដែលក្នុងនោះរួមមាន៖ ១. គោលការណ៍គ្រឹះ៖ គ្មានបទល្មើស និងគ្មានទោស បើគ្មានច្បាប់ចែងជាមុន (បកស្រាយតឹងរ៉ឹងបំផុត)។ ២. ធាតុផ្សំបទល្មើស៖ ត្រូវមានទាំងអំពើជាក់ស្ដែង (ធាតុសត្យានុម័ត) និងចេតនាទុច្ចរិតពីផ្លូវចិត្ត (ធាតុអត្តនោម័ត)។ ៣. មុខងារនៃទោស៖ មិនមែនដើម្បីសងសឹកទេ គឺដើម្បី បង្ការ បង្ក្រាប ទប់ស្កាត់ និងអប់រំកែប្រែជនល្មើសឡើងវិញ។ កម្មវិធី The Flexi នេះត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ប្រធានក្រុមមេធាវី ឌឹ ខ័រ ក្នុងគោលបំណងចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក រវាងសមាជិកនៃក្រុមមេធាវី ពាក់ព័ន្ធនឹងសៀវភៅផ្សេងៗដែលមានដូចជា សៀវភៅចំណេះដឹងទូទៅ សៀវភៅសេដ្ឋកិច្ច សៀវភៅជំនួញ សៀវភៅអាជីវកម្ម សៀវភៅយុទ្ធសាស្ត្រទីផ្សារ សៀវភៅទាក់ទងផ្នែកច្បាប់ និងសៀវភៅចំណេះដឹងផ្សេងៗជាច្រើនទៀត។
ក្រុមមេធាវី ឌឹ ខ័រ ll THE CORE Law Group: post #3268 — TG.ME
August 28, 2026 60







