កម្មវិធី The Flexi សប្តាហ៍ទី២០ នៃឆ្នាំ២០២៦៖ ប្រធានបទ «ការសិក្សាជុំវិញនីតិការងារនៅកម្ពុជា» ដែលធ្វើបទបង្ហាញដោយ កញ្ញា អ៊ុង ពេជ្រដារីកា ជំនួយការនៃក្រុមមេធាវី ឌឹ ខ័រ។
-------------------------------------------
នាថ្ងៃអង្ការ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០ ព្រឹក នៅទីស្នាក់ការក្រុមមេធាវី ឌឹ ខ័រ កញ្ញា អ៊ុង ពេជ្រដារីកា ជំនួយការមេធាវីនៃក្រុមមេធាវី ឌឹ ខ័រ បានលើកយកប្រធានបទ «ការសិក្សាជុំវិញនីតិការងារនៅកម្ពុជា» ដកស្រង់ចេញសៀវភៅ «ការសិក្សាជុំវិញនីតិការងារនៅកម្ពុជា» ដែលរៀបរៀងដោយលោកស្រី ប៉ូលី បញ្ញា ក្រោមកម្មវិធី The Flexi (Reading Club)។
តាមរយៈបទបង្ហាញនេះ កញ្ញា អ៊ុង ពេជ្រដារីកា បានលើកយកនូវចំណុចសំខាន់ចំនួន៤ ដើម្បីយកមកធ្វើការចែករំលែកដែលក្នុងនោះរួមមាន៖
១. ការបង្កើតកិច្ចសន្យាការងារ
២. ប្រភេទនៃកិច្ចសន្យា
៣. កិច្ចសន្យាហ្វឹកហ្វឺនកូនជាង
៤. យន្តការដោះស្រាយវិវាទ និងអនុសញ្ញារួម
កម្មវិធី The Flexi នេះត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ប្រធានក្រុមមេធាវី ឌឹ ខ័រ ក្នុងគោលបំណងចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក រវាងសមាជិកនៃក្រុមមេធាវី ពាក់ព័ន្ធនឹងសៀវភៅផ្សេងៗដែលមានដូចជា សៀវភៅចំណេះដឹងទូទៅ សៀវភៅសេដ្ឋកិច្ច សៀវភៅជំនួញ សៀវភៅអាជីវកម្ម សៀវភៅយុទ្ធសាស្ត្រទីផ្សារ សៀវភៅទាក់ទងផ្នែកច្បាប់ និងសៀវភៅចំណេះដឹងផ្សេងៗជាច្រើនទៀត។
August 28, 2026 74







