សេចក្តីជូនដំណឹង
អំពីវីដេអូ Review កម្មវិធីសិក្សានៅ RUPP របស់ខ្ញុំ
https://youtu.be/MuCJGCPxiRQ?si=nkHK-Ugydc5ILP6l
វីដេអូនេះត្រូវបានផលិតឡើង 5 ឆ្នាំមុន ផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ កាលពីពេលសិក្សានៅមហាវិទ្យាល័យវិស្វកម្ម (Faculty of Engineering) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំ 2019។
ចាប់តាំងពីពេលនោះមក កម្មវិធីសិក្សា (Curriculum) និងមុខវិជ្ជាផ្សេងៗអាចមានការផ្លាស់ប្តូរ ដូចនេះព័ត៌មាននៅក្នុងវីដេអូអាចនឹងមិនឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្នបានត្រឹមត្រូវទាំងស្រុងនោះទេ។
ខ្ញុំសូមបញ្ជាក់ថា វីដេអូនេះមិនមានការពាក់ព័ន្ធជាផ្លូវការជាមួយ RUPP FE ឡើយ ខ្ញុំមិនមែនជាបុគ្គលិក មិនមែនធ្វើការក្រោមរូបភាពណាមួយជាមួយ RUPP FE ឡើយ ហើយខ្ញុំក៏មិនធានាថាខ្លឹមសារនៃកម្មវិធីសិក្សានៅតែរក្សាភាពដដែលនោះដែរ។
ដោយសារវីដេអូនេះទទួលបានការចូលមើលច្រើន (142K មួយសែនបួនម៉ឺនជាង) ពីសំណាក់ប្អូនៗសិស្សានុសិស្សជារៀងរាល់ឆ្នាំ ជាពិសេសក្រោយពេលប្រឡងបាក់ឌុប ខ្ញុំចង់ឱ្យប្អូនៗមានការប្រុងប្រយ័ត្ន និងកុំផ្អែកទាំងស្រុងលើព័ត៌មានដែល Outdated ក្នុង វីដេអូនេះ ក្នុងការសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ។
សូមប្អូនៗពិនិត្យមើលកម្មវិធីសិក្សាចុងក្រោយបំផុត និងទាក់ទងទៅខាងមហាវិទ្យាល័យដោយផ្ទាល់ មុនពេលសម្រេចចិត្តចុះឈ្មោះចូលរៀន។
តើប្អូនៗគួរជ្រើសរើស Technology University ដោយរបៀបណា?
ជាជាងការជឿជាក់លើ Review ពីប៉ុន្មានឆ្នាំមុន ខ្ញុំសូមណែនាំឱ្យប្អូនៗ៖
1. Check មើល Official curriculum បច្ចុប្បន្ន និងបញ្ជីមុខវិជ្ជា (Course list) របស់សាលា។
2. Contact ទៅកាន់ Faculty ដោយផ្ទាល់ ដើម្បីសួរនាំអំពីកម្មវិធីសិក្សាចុងក្រោយ។
3. សាកសួរនិស្សិតដែលកំពុងរៀនបច្ចុប្បន្ន អំពីបទពិសោធន៍ថ្មីៗរបស់ពួកគេ។
4. ពិនិត្យលើមុខវិជ្ជាជាក់ស្តែងដែលត្រូវរៀន — ដូចជា Programming, Mathematics, Algorithms, Databases, Networking, Software Engineering, AI ជាដើម។
5. ពិនិត្យមើលថាតើសាលាមានផ្តល់នូវ Practical projects, Laboratories, Internships និងឱកាសការងារលើ Real-world systems ដែរឬទេ?
6. ស្វែងយល់ពី Qualifications និងបទពិសោធន៍របស់ Instructors/Lecturers។
7. ពិនិត្យមើលទំនាក់ទំនងរវាងសាលាជាមួយក្រុមហ៊ុន (Industry connection) និងឱកាសចុះកម្មសិក្សា ឬការងារ។
8. ពិចារណាលើ ថ្លៃចំណាយសរុប, ទីតាំង, កាលវិភាគ, បរិយាកាសសិក្សា និង Facilities ដែលមាន។
9. អ្វីដែលសំខាន់បំផុត ត្រូវគិតថា "តើអ្នកចង់ក្លាយជាអ្វីក្រោយ Graduation?" ជាជាងជ្រើសរើសសាលាតាមការ Recommend លើ Online។
សាកលវិទ្យាល័យអាចផ្តល់នូវបរិយាកាស និង Foundation ប៉ុន្តែក្នុងវិស័យបច្ចេកវិទ្យា ការធ្វើ Projects ផ្ទាល់ខ្លួន, ការអនុវត្ត (Practice), Problem-solving ability, Internships និង Continuous self-learning នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងអាជីពរបស់អ្នក។
ខ្ញុំសង្ឃឹមថាការបកស្រាយនេះ នឹងជួយឱ្យប្អូនៗធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគត។
— ចៅ ដារ៉ា | TFDevs







