នៅពេលនរណាម្នាក់ សម្តែងចេញនូវទង្វើ ឬសម្តីដែលប៉ះពាល់អារម្មណ៍យើង ការពិត អ្វីដែលកើតឡើងគឺពុំទាន់មានអត្ថន័យឡើយ គឺខួរក្បាលយើងជាអ្នកបកស្រាយប៉ុណ្ណោះ។
ការពិត សម្តីអ្នកដទៃ ឬទង្វើអ្នកដទៃ គឺបញ្ជាក់ពីគុណតម្លៃរបស់បុគ្គលនោះ។ វាពុំមែនកំណត់តម្លៃរបស់យើងឡើយ។
ការពិត មនុស្សភាគច្រើន យល់ខុស ដោយសន្មតិថា វាធ្វើឲ្យខ្លួនយើងបាត់បង់តម្លៃ មានន័យថា Ego ពាំងមុខគឺព្រោះ ខ្លាចអន់ ខ្លាចបាត់បង់តម្លៃ។
នៅពេលព្រះពុទ្ធនិមន្តបិណ្ឌបាត ស្រាប់តែមានព្រាហ្មម្នាក់ មិនដឹងចងគំនុំពីកាលណា មកជេរប្រទេច តិះដៀល ...
ព្រះពុទ្ធបានឲ្យបុគ្គលនោះ ជេរឡើងហត់ ហើយព្រះពុទ្ធបានស្នើសុំសួរទៅបុគ្គលនោះ ក៏គាត់អនុញ្ញាតឲ្យសួរ៖ របស់១ដែលអ្នកឯងផ្ញើទៅគេ តែរបស់នោះ គេពុំទាន់បានទទួល តើរបស់នោះជារបស់នរណា?
បុរសនោះឆ្លើយថា នៅតែជារបស់គាត់
ព្រះពុទ្ធក៏ឆ្លើយតបថា ចឹងអ្វីដែលពាក្យអសុរសរបស់អ្នកឯង អាត្មាមិនទាន់បានទទួលទេ ទុកសម្រាប់ខ្លួនឯងចុះ។
8August 18, 2026 204 4