ដំណាក់កាលចុងក្រោយនៃគុណធម៌ជាន់ខ្ពស់(Spirituality) ដំណាក់កាលចុងក្រោយនៃគុណធម៌ជាន់ខ្ពស់ គឺការត្រឡប់មកមករកសម្ភារនិយមវិញ — ដោយគ្មានឧបាទាន(ការជាប់ជំពាក់ចិត្តជ្រុល)។ 🧭 +មិនមែនជាការលះបង់ ការបោះបង់ចោលទេ +មិនមែនជាការរត់គេចនោះទេ។ +គឺការត្រឡប់មកវិញ។ អ្នកត្រឡប់មកកាន់ពិភពលោកនេះវិញ — ប៉ុន្តែក្នុងលក្ខណៈប្លែកខុសពីមុន។ អ្នករីករាយនឹងប្រាក់កាក់ វត្ថុ ទ្រព្យ និងបទពិសោធន៍ទាំងឡាយ — ដោយមិនបណ្តោយឱ្យវត្ថុទាំងនោះធ្វើជាម្ចាស់លើរូបអ្នកឡើយ។ អ្នកអាចមានវាបាន ដោយមិនបាច់ជាប់ជំពាក់ចិត្តលើវាជ្រុលឡើយ។ អ្នកអាចរីករាយនឹងវាបាន ដោយមិនបាច់មានតម្រូវការទាមទារ។ 🌙 នោះហើយជាចំណុចខុសប្លែក។ ដំណាក់កាលដំបូងៗ គឺការរៀនបណ្តោយ និងព្រលែងចោល។ ឯដំណាក់កាលចុងក្រោយ គឺការត្រឡប់មកវិញ — ហើយមានសេរីភាព នៅជាឧបេក្ខាចំពោះរឿងរ៉ាវទាំងអស់នោះ។ អ្នកមិនចាំបាច់បដិសេធរឿងសម្ភារៈ ឬលុយនោះទេ។ អ្នកគ្រាន់តែឈប់ធ្វើជាទាសកររបស់វាទៅបានហើយ។ អ្នកអាចរីករាយនឹងអាហារមួយពេល ដោយមិនបាច់ជឿថាអាហារនោះជាតួខ្លួនរបស់អ្នកឡើយ។ អាហារគ្រាន់តែជាអ្វីសម្រាប់ដោះស្រាយការស្រែកឃ្លានរបស់ក្រពះប៉ុណ្ណោះ។ អ្នកអាចធ្វើជាម្ចាស់ផ្ទះមួយខ្នង ដោយមិនបណ្តោយឱ្យផ្ទះនោះមកធ្វើជាម្ចាស់លើខ្លួនអ្នក។ អ្នកអាចស្រឡាញ់មនុស្សម្នាក់ ដោយមិនចាំបាច់ទាមទារឱ្យគេមកបំពេញតម្រូវការជីវិតរបស់អ្នកឡើយ។ នោះហើយជាសេរីភាពពិតប្រាកដ។ មិនមែនជាការរត់គេចពីពិភពលោកនេះទេ។ ប៉ុន្តែជាការឈ្នះចិត្តខ្លួនឯងនៅក្នុងពិភពលោកនេះ។ សម្ភារនិយមដែលគ្មានឧបាទាន។ នោះហើយជាដំណាក់កាលចុងក្រោយ។ ហើយវាជាទីសំចតដ៏ស្រស់ស្អាតបំផុត។
ដំណាក់កាលចុងក្រោយនៃគុណធម៌ជាន់ខ្ពស់(Spirituality)… — ចែករំលែកចំណេះដឹងចិត្តសាស្រ្ត — TG.ME
July 12, 2026 235 2