រឿងជីវិតគូ កុំភ្លេចធ្វើឲ្យមានតុល្យភាពរវាងតម្រូវការខួរក្បាល… — ចែករំលែកចំណេះដឹងចិត្តសាស្រ្ត — TG.ME

រឿងជីវិតគូ កុំភ្លេចធ្វើឲ្យមានតុល្យភាពរវាងតម្រូវការខួរក្បាល និងតម្រូវការបេះដូង។ តម្រូវការខួរក្បាល គឺមិនអាចប៉ះប៉ូវតម្រូវការបេះដូងបានទេ តែតម្រូវការបេះដូងគឺអាចប៉ះប៉ូវតម្រូវការខួរក្បាលបាន។ ជាតិជាមនុស្ស គឺត្រូវការសេរីភាព(Freedom) បែបនេះ សូមកុំបំពានសេរីភាពខ្លួនឯង និងសេរីភាពអ្នកដទៃ។ ចំពោះបេះដូង រឹតតែត្រូវការសេរីភាព។ ជីវិតប្រាកដជាអពមង្គល នៅពេលបេះដូងឥតសេរីភាព ឬបេះដូងជាប់ទ្រុង ជាប់ចំណង។ យើងរើសដៃគូមក គឺធ្វើឲ្យម្នាក់នឹងសុខចម្រើន និងស្តុកសម្ភ។ បើអ្នកគ្មានសមត្ថភាពធ្វើឲ្យគេសុខទេ ត្រូវទទួលស្គាល់ថា ខ្លួនឯងជាមនុស្សអសមត្ថភាពសម្រាប់ម្នាក់នឹង ហើយដោះលែងគេឲ្យមានសេរីភាពទៅ។

July 9, 2026 208 4