ការខកចិត្តប្រាកដជាកើតមាន នៅពេលមិនបានសម្រេចបំណងអ្វី១ ពាក្យគន្លឹះ គឺដាក់ចិត្ត ឬសាកល្បងដាក់ចិត្ត ដែលបង្ហាញថា ខួរក្បាលគាត់មាន Power លើជីវិតគាត់ ខួរក្បាលគាត់ត្រួតជីវិតគាត់ បើស្រលាញ់ គឺស្រលាញ់ហើយ បើអត់គឺអត់ស្រលាញ់ហើយ បើបុគ្គលនោះឆ្លើយតបនឹងបេះដូងយើង បេះដូងយើងប្រាកដជាត្រូវការម្នាក់នោះ ឬស្រលាញ់ម្នាក់នោះមិនខាន យើងមិនអាចបញ្ជាអារម្មណ៍បានឡើយ ពីព្រោះអារម្មណ៍គឺជាផល អារម្មណ៍ស្រលាញ់ផុសឡើងបាន លុះត្រាតែមានហេតុគ្រប់គ្រាន់ ពោលគឺគេមានចំណីជូនបេះដូង មកដល់ថ្ងៃនេះ តើបងប្អូនមានអំណាចពេញលេញលើជីវិតរបស់ខ្លួន? យើងជាអ្នកប្រើខួរក្បាល ឬក៏ខួរក្បាលជាអ្នកប្រើយើង ឬត្រួតយើងវិញ?
June 29, 2026 248 2