សេដ្ឋកិច្ចជាតិ មិនអាចរឹងមាំបានទេ បើគ្មានអភិបាលកិច្ចល្អ" កម្មវិធី… — ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង — TG.ME

"សេដ្ឋកិច្ចជាតិ មិនអាចរឹងមាំបានទេ បើគ្មានអភិបាលកិច្ចល្អ"
កម្មវិធី "គំនិតឆ្នើម" រដូវកាលទី១ វគ្គជម្រុះថ្នាក់ស្រុក ត្រូវបានរៀបចំឡើងសម្រាប់បេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

យុវតី ដន កញ្នៀត ជាបេក្ខជនទី៣ ក្រុមបដិសេធ បានលើកទកឡ្ហីករណ៍ការពារប្រធានបទ៖ "ការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងសេដ្ឋកិច្ចសង្គមជាតិឱ្យមានភាពរឹងមាំ ប្រកបដោយចីរភាព"។

កម្មវិធីប្រព្រឹត្តទៅក្រោមការផ្តួចផ្តើម ចង្អុលបង្ហាញ ឧបត្តម្ភ គាំទ្រ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី និងការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងដោយបានការឧបត្ថម្ភធំដោយ៖ ក្រុមហ៊ុន BS Transportation & Trading Co., Ltd.
August 16, 2026 118