
ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦ កញ្ញា ហួន ស្រីពេជ្រ អនុប្រធាន និងលោក ឈិត រតនៈ អនុប្រធានប្រចាំការ តំណាងលោក ងួនផាន សុភា ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកស៊ីធរកណ្ដាល រួមជាមួយ លោក លោកស្រី អនុប្រធាន ព្រមទាំងសមាជិក ក្រុមការងារអភិវឌ្ឍយុវជនស្រុកបានអញ្ចើញសួរសុខទុក្ខ គ្រួសារចាស់ជរាគ្មានទីពឹង និងគ្រួសារជនពិការ ចំនួន ០២ គ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ងិន បាណាល ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង មានដូចជា អង្ក ៥០ គីឡូក្រាម មីជាតិ ០២ កេស និងថវិកាមួយចំនួន។ នៅភូមិព្រៃលាន និងភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង៕
2August 22, 2026 190 1