️សេចក្ដីរំភើបរីករាយដ៏ធំធេងប្រកបដោយមោទនភាព ជាមួយនឹងការអបអរសាទរទ្វេដង ចំពោះកំពូលវរសិស្សទាំង៥រូប ដែលទទួលបានជ័យលាភីនិទ្ទេស ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។ ️ដើម្បីជាការលើកទឹកចិត្តដល់ការតស៊ូព្យាយាមសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលជោគជ័យដ៏អស្ចារ្យរបស់វរសិស្សទាំង៥រូប នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ គណ:គ្រប់គ្រងសាលានឹងរៀបចំពិធីប្រគល់រង្វាន់កិត្តិយសរួមមាន៖ កុំព្យូទ័រ Laptop MacBook ចំនួន ៥ គ្រឿង (ម្នាក់ ១ គ្រឿង) ថវិកាលើកទឹកចិត្តសរុបចំនួន ១០,០០០,០០០ រៀល (ម្នាក់ ២លានរៀល) ជោគជ័យដ៏ត្រចះត្រចង់នេះ មិនត្រឹមតែជាមោទនភាពសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពបញ្ជាក់ពីគុណភាពអប់រំ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសាលា និងលោកគ្រូ-អ្នកគ្រូ នៃសាលាបញ្ញាសាស្ត្រអន្តរជាតិផងដែរ។សូមជូនពរឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀតលើវិថីសិក្សានៅថ្នាក់ឧត្តមសិក្សា និងបន្តអភិវឌ្ឍខ្លួនឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់សង្គមជាតិ! 🇰🇭🇰🇭🇰🇭គេហទំព័រ និងបណ្ដាញសង្គមផ្លូវការ សាលាបញ្ញាសាស្រ្តអន្តរជាតិសាខាសែនសុខ Facebook TelegramTikTok YouTube🌐Website. Locationt.me/psissensok/3373621September 5, 2026 121 4