ជឿថាបទចម្រៀងមួយបទនេះ ចាក់ដោតក្នុងក្រអៅបេះដូងប្រជាជនខ្មែរទូទាំងពិភពលោក!… — សាលាបញ្ញាសាស្ត្រអន្តរជាតិ សែនសុខ-AEON2 — TG.ME

🇰🇭ជឿថាបទចម្រៀងមួយបទនេះ ចាក់ដោតក្នុងក្រអៅបេះដូងប្រជាជនខ្មែរទូទាំងពិភពលោក! ការសម្តែងចម្រៀងបទ «គន់មើលទៅមេឃ»។
ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សជំនាន់ទី១០ ដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ។ ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និបាត២០២១ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានការចូលរួមពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស ភ្ញៀវកិត្តិយស និងសិស្សានុសិស្សសរុបប្រមាណមួយពាន់នាក់

🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការ
❤️ សាលាបញ្ញាសាស្រ្តអន្តរជាតិសាខាសែនសុខ

🌐 Facebook 🌐Telegram
🌐TikTok 🌐YouTube
🌐Website.
📍Location
🥰2❤1👏1
August 31, 2026 188