ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ - ឆ្នាំ២០២៦ គម្រប់៩០ ព្រះវស្សា… — ក្រុមព្រះសុរិយា👍 — TG.ME

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ - ឆ្នាំ២០២៦ គម្រប់៩០ ព្រះវស្សា
នៃព្រះរាជសម្ភព សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
ទូលព្រះបង្គំ ជាខ្ញុំ ខ្ញុំម្ចាស់ នៃក្រុមព្រះសុរិយា សូមក្រាបក្រោមល្អងធូលីព្រះបាទ
លើកហស្ថទាំងទ្វេរប្រណមបួងសួង ដល់វត្ថុស័ក្តិសិទ្ធទាំងហ្លាយក្នុងភពផែនដី គុណព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីដួងព្រះវិញ្ញាណក្ខន្ធនៃអតិតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះមេត្តាប្រោសព្រះរាជទានព្រះមហាពរជ័យ មហាសិរីមង្គល មហាវិបុលសុខគ្រប់ប្រការ
ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមស្តេចទ្រង់ប្រកបដោយព្រះរាជសុខភាព ពេញដោយបរិបូរណ៍ ព្រះរាជបញ្ញាញាណពេញដោយវៀងវៃភ្លឺថ្លា ព្រះរាជកាយពលពេញដោយមាំមួនខ្លាំងក្លា និងព្រះជន្មានុយឺនយូរគង់ជារយព្រះវស្សា ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជានុរាស្ត្រខ្មែរ នូវទួទៅទាំងព្រះនគរ ។
សេចក្តីគួរពុំគួរសូមទ្រង់ព្រះរាជមេត្តាប្រោស !!
ក្រាបបង្គំទូលថ្វាយពី ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ នៃក្រុមព្រះសុរិយា
June 5, 2026 237 1