រូបសំណាក់ចម្លងនៃ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត​នៃកម្ពុជា… — ក្រុមព្រះសុរិយា👍 — TG.ME

រូបសំណាក់ចម្លងនៃ
អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត​នៃកម្ពុជា នាទឹកដីខេត្តស្ទឹងត្រែង

ទីបំផុតរូបសំណាក់ចម្លងមួយត្រូវបាន បើកក្រណាត់ក្រហម ចេញដើម្បីបង្ហាញជូនសាធារណជនដែលរស់នៅខេត្តស្ទឹងត្រែង និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិបានទស្សនាដោយសេរី ពីរដ្ឋបាលខេត្តស្ទឹងត្រែងហើយ ។

រូបសំណាក់ចម្លងនេះ គឹស្ថិតនៅសួនច្បារសេកុង ជិតមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង រូបនេះគឺមានជើងទម្ររាងចតុកោណកែងកំពស់ជាង១ម៉ែត្រ មើលពីមុខមានចារឹកអក្សរពីរផ្ទាំងពីរបន្ទះលោហៈស្ពាន់ ។ ដែលបន្ទះទី១បានចារឹកថ្ងៃខែឆ្នាំកំណើត និងឆ្នាំស្លាប់ បន្ទះទី២​មានសរសេររៀបរាប់ពីប្រវត្តិសង្ខេប​។

សូមជម្រាបជូនថា តាមរយះផ្ទាំងបន្ទះលោហៈស្ពាន់នេះ បានបញ្ជាក់ថា រូបសំណាក់ចម្លងនៃ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នេះបានការឧបត្ថម្ភ កសាងដោយ
ឯកឧត្តម សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ។
April 29, 2026 747 2